វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ភ្នំពេញ – ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនមានដូចជា ជួសជុលកុំព្យូទ័រ ចំនួន៣០កន្លែង និងជំនាញការរចនាក្រាហ្វិចដោយកុំព្យូទ័រ ចំនួន១៥កន្លែង ។ ការសិក្សា​មាន​រយៈពេល​៤ខែ ដោយ​សិក្សា​ពីថ្ងៃច័ន្ទ ដល់សុក្រ ។

លក្ខខណ្ឌសម្រាប់ជ្រើសរើស បេក្ខជនជាក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិការ ជនមាតុភូមិនិវត្តន៍ ជនទីទាល់ក្រ យោធិនរំសាយ និងសិស្សបោះបង់ការសិក្សាជាដើម ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាខាងលើសូមអញ្ចើញទៅចុះឈ្មោះនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងរៀងរាល់ម៉ោងធ្វើការ ។ វិទ្យាស្ថានមានអាសយដ្ឋាននៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំង (ជាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង) ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ ០១២ ៤៧៤ ៣៤១ / ០១០ ៥៤៦ ១៧៧ / ០១០ ៣៩៨ ៤៥៥ ។ ចាប់ទទួលពាក្យចុះឈ្មោះពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ៕

Comments (0)
Add Comment