វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង) ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ (C2) និងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) មាន ៖ ព័ត៌មានវិទ្យា ៣០នាក់, យន្តសាស្ត្ររថយន្ត៣០នាក់, បរិក្ខាត្រជាក់៣០នាក់ និងអគ្គិសនី ៣០នាក់។ សម្រាប់ជំនាញថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ (វេនព្រឹក-រសៀល) ជំនាញការថែទាំរថយន្ត និងជួសជុលអគ្គិសនីរថយន្ត៣៥នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងរថយន្ត៣៥នាក់, ការតម្លើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ៧០នាក់, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី៣៥នាក់, ការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ៣៥នាក់, សេវាកម្មសម្អាងកាយ ៣៥នាក់ និង (វេនយប់) ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន៣៥នាក់, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី៣៥នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត៣៥នាក់ និងជំនាញការកែច្នៃបន្លែ និងផ្លែឈើ៣៥នាក់។ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រួមមានជំនាញ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ៣០នាក់, សេវាកម្មកុំព្យូទ័រ៣០នាក់, ការថែទាំ និងជួសជុលរថយន្ត៣០នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន៣០នាក់ និង ការដំឡើងបណ្ដាញអគ្គិសនី៣៥នាក់។